
របៀបធ្វើ សាច់គោឆាម្រះព្រៅ
---------------------
#គ្រឿងផ្សំ
- សាច់គោជាប់ខ្លាញ់ ៨០០ ក្រាម
- ម្ទេស ១០ ផ្លែ
- ខ្ទឹមស ១០ កំពឹស
- ប្រេងខ្យង ៣ ស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ស្ករ ២ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា ៤ ស្លាបព្រាបាយ
- ម្រះព្រៅ
#របៀបធ្វើ
- បុកម្ទេស និងខ្ទឹមឱ្យល្អិត។
- ដាំខ្ទះដាក់ប្រេងឆាឱ្យក្តៅសឹមដាក់ម្ទេសខ្ទឹមបុកចូល ឆាឱ្យឈ្ងុយរួចដាក់សាច់ចូលឆា ៥-៦ត្រឡប់ឱ្យសព្វល្អ។
- បន្ទាប់មកបន្ថែមស្ករ ម្សៅស៊ុប ទឹកត្រី ប្រេងខ្យង ឆាឱ្យសព្វចូលគ្នារហូតដល់សាច់ឆ្អិនសឹមបន្ថែមស្លឹកម្រះព្រៅ ឆាឱ្យសព្វប្រហែល ១នាទីទៀតជាការស្រេច៕
អ្នកស្រី សុគន្ធារី


