វៀតណាមយល់ព្រមទទួលយកគម្រោងវិនិយោគអចនទ្រព្យតម្លៃ ១,៥ពាន់លានដុល្លារ​

tikchhang

វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានយល់ព្រមទទួលយកគម្រោងវិនិយោគពីក្រុមហ៊ុនដែលជាអាជីវកម្មគ្រួសាររបស់លោក ដូណាល់ ត្រាំ រួមជាមួយនឹងដៃគូវិនិយោគមួយផ្សេងទៀត ដែលគម្រោងវិនិយោគនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ១,៥ពាន់លានដុល្លារ​ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី១៦ ខែឧសភា។ ទឹកប្រាក់ដ៏ច្រើននេះនឹងត្រូវវិនិយោគទៅលើការបង្កើតទីលានវាយកូនហ្គោល រមណីយដ្ឋាន សណ្ឋគារ និងលំនៅដ្ឋានផងដែរ។


ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេគឺគម្រោងអភិវឌ្ឍន៍លើវិស័យអចនទ្រព្យខាងលើនេះនឹងត្រូវចាប់ផ្តើមនៅត្រីមាសទី ២ ក្នុងឆ្នាំ ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅត្រីមាសទី ២ ក្នុងឆ្នាំ២០២៩ខាងមុខនេះ និងវិនិយោគនៅលើផ្ទៃដីទំហំ ៩៩០ហិកតា។ គួរកត់សម្គាល់ថា​ ការប្រកាសទទួលយកគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនរវាងរដ្ឋាភិបាលវៀតណាមជាមួយនឹងក្រុមហ៊ុនឯកជនរបស់លោក​ ដូណាល់ ត្រាំ នៅពេលនេះគឺបានកើតឡើងស្របពេលដែលប្រទេសវៀតណាមកំពុងព្យាយាមចរចារឱ្យសហរដ្ឋអាមេរិកបញ្ចុះតម្លៃពន្ធគយចំពោះផលិតផលវៀតណាម ដែលនាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានកំណត់យកអត្រាពន្ធនាំចូលនេះរហូតដល់ ៤៦%៕

Comments