សពទ័ពមួកខៀវកម្ពុជា២នាក់

tikchhang

សពទ័ពមួកខៀវកម្ពុជា២នាក់ ដែលពលីនៅស៊ូដង់ខាងត្បូង មកដល់ប្រទេសកំណើតហើយ 

=====================

ភ្នំពេញ៖ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសពកញ្ញា ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកមកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ 


ជាមួយគ្នានេះ ក្រសួងការពារជាតិបានរៀបចំពិធីទទួលសពទ័ពមួកខៀវកម្ពុជា២នាក់នេះ នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមវត្តមាន លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។


សពកញ្ញា ដួង ម៉ាហ្គាលី នឹងទៅតម្កល់នៅវត្តជម្ពូវន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈសពលោក ផាត មុន្នី នឹងត្រូវយកទៅតម្កល់នៅវត្តក្បាលកោះ សង្កាត់កោះឧកញាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។


គួររម្លឹកថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅ Malakal ប្រទេសស៊ូដង់ខាងត្បូង។ សពត្រូវបានបញ្ជូនតាមយន្តហោះ UN ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ហើយបញ្ជូនបន្តមកកាន់កម្ពុជា នាថ្ងៃនេះ៕


ដោយ៖ ឡេង សុភានិត្យ

#ព័ត៌មានរូបភាព

#ទ័ពមួកខៀវកម្ពុជា

Comments