បាយឆាកាពិ

tikchhang

🍛បាយឆាកាពិ🍱

🌾បន្លែមានដូចជា:

- ម្ទេស 🌶️ ហាន់ជាចំណិត

- ខ្ទឹមក្រហម ហាន់ស្តើងៗ

- ក្រូចឆ្មារ 🍋

- សណ្តែកកួរ 

- ពពាយ 

- ស្វាយខ្ចី សាប់ស្តើងៗ


👩‍🍳វិធីធ្វើ

 - ពងមាន់ 🥚 ចៀនរួចហាន់ជាចំណិតៗ

- សាច់ក្រក ហាន់ជាចំណិតៗហើយចៀនឱ្យឆ្អិន

- បង្គាក្រៀម 🍤 យកទៅលីងឱ្យឈ្ងុយ

- សាច់ជ្រូកផ្អែម 🍖 យកសាច់ជ្រូកបីជាន់ទៅលីងជាមួយស្ករក្រហមឱ្យឡើងពណ៌ស្អាតដូចក្នុងរូបភាព បន្ថែមទឹកត្រីបន្តិច ប៊ីចេងបន្តិច (តែរសជាតិត្រូវផ្អែមនាំ)។ 

- ម្ទេសក្រៀម 🌶️ យកទៅលីងឱ្យលីងឱ្យឈ្ងុយទុកញ៉ាំផ្ទាប់ខាងក្រៅ។

- កាពិ ឆាឱ្យឈ្ងុយហើយបន្ថែមទឹកបន្តិច ស្ករចុងស្លាបព្រា រួចដាក់បាយចូល ច្របល់ឱ្យសប់ហើយបិទភ្លើងចង្រ្កានបាន។


🍱របៀបញ៉ាំ

ពេលញ៉ាំ ដួសបាយកាពិដាក់កណ្តាលហើយយកគ្រឿងផ្សំផ្សេងៗញ៉ាំជាមួយគ្នា ឬម្យ៉ាងទៀតច្របល់គ្រឿងទាំងអស់ចូលគ្នាហើយញ៉ាំ។

Comments