មនុស្ស ៣នាក់ស្លាប់ និងរបួស ៥នាក់ក្នុងការផ្ទុះនៅរោងចក្រផលិតគ្រាប់រំសេវ ប្រទេសរុស្ស៊ី

tikchhang

(មូស្គូ)៖ អភិបាលតំបន់ លោក Radiy Khabirov បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សចំនួន ៣នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមួយ នៅឯរោងចក្រផលិតគ្រាប់រំសេវ Avangard ក្នុងទីក្រុង Sterlitamak តំបន់ Bashkortostan របស់រុស្ស៊ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ ២០២៥។

លោក Khabirov និយាយថា អ្នកជំនាញកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ ហេីយមិនមែនបណ្តាលមកពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនឡេីយ។ ក្រុមសេវាសង្គ្រោះបន្ទាន់និយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលប្រេីពេលអស់មួួយយប់ នៅរោងចក្រ Sterlitamak នោះហេីយ។

Avangard ជារោងចក្រផលិតគ្រឿងផ្ទុះ និងគ្រាប់រំសេវ។​ ចាប់តាំងពីឆ្នាំ ២០២២ រោងចក្រនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឧស្សាហកម្មរដ្ឋរុស្ស៊ី Rostec៕

Comments