

ទេទឹកពុះ | ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
🌿ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។
🌋តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយ មានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។
♨️ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់ និងថ្មក្រហម។
📷: VannorRith Thong x Kakada
#ទេទឹកពុះ #ខេត្តកំពង់ស្ពឺ
#មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
#Cambodia #Hotspring
#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#សំរាមជាសត្រូវនៃទេសចរ


