សាច់ជ្រូកអាំងចង្កាក់

tikchhang

#វិធីធ្វើសាច់ជ្រូកអាំងចង្កាក់ ឲ្យមានរសជាតិឆ្ងាញ់😋


#គ្រឿងផ្សំ: 

- សាច់ជ្រូក ១គីឡូ

- ខ្ទឹមស ៨កម្ពឹស

- គល់ជីវ៉ាន់ស៊ុយ ៤ដើម

- ទឹកស៊ីអីុវខាប់ ២ស្លាព្រាបាយ 

- ទឹកស៊ីអីុវ ២ស្លាព្រាបាយ 

- ម្រេចម៉ត់ ១សា្លព្រាកាហ្វេ 

- ប៊រ ៣០ក្រាម

- ខ្ទិះដូង 10 ស្លាព្រាបាយ

- ទឹកត្រី ២ស្លាព្រាបាយ 

- ស្ករត្នោត ១០០ក្រាម 

- ប៊ីចេង ១សា្លព្រាកាហ្វេ 

- ចង្កាក់


+ វិធីធ្វើ


១. លាងសាច់ជ្រូកឲ្យស្អាត រួចហាន់ជាបន្ទះៗ។

២. ខ្ទឹមស ម្រេចនិងគល់ជីវ៉ាន់ស៊ុយត្រូវបុកចូលគ្នាឲ្យម៉ត់។

៣. បន្ទាប់មកដាក់គ្រឿងផ្សំលាយបញ្ចូលគ្នា ច្របល់អោយសព្វល្អ ក្រោយមកយកសាច់ជ្រូកដាក់ប្រឡាក់ជាមួយគ្រឿងផ្សំ ច្របល់គ្រឿងផ្សំហើយនិងសាច់ជ្រូកអោយសព្វចូលរស់ជាតិល្អ។

៤. យកសាច់ជ្រូកដែលប្រឡាក់ហើយយកទៅក្លាស្សេរយៈពេល 3 ម៉ោង។

៥. ក្រោយក្លាស្សេហើយយកចង្កាក់ដោតសាច់តំរៀបអោយស្អាត។

៦. បន្ទាប់ពីដោតរួមមកត្រូវយកទៅអាំង អាំងឲ្យឡើងក្រហមក្រឡាឆ្អិនល្អ ជាការស្រេច។

Comments