ទ្រលឹងទឹងទឹក​កាពិ​ឆ្ងាញ់

tikchhang

របៀបធ្វើ​ ទ្រលឹងទឹងទឹក​កាពិ​ឆ្ងាញ់​ (ចែកគ្នាស្រក់ទឹកមាត់😋😂)

---------------------

#គ្រឿងផ្សំ​

-​ ផ្លែ​ទ្រលឹងទឹង ១ គីឡូក្រាម 

-​ ស្ករត្នោត ៣០០ ក្រាម

-​ កាពិ​ ៣​ ស្លាបព្រាបាយ 

-​ ទឹកត្រី ៣​ ស្លាបព្រាបាយ 

-​ ម្ទេស​ម៉ដ្ឋ​ ២​ ស្លាបព្រាបាយ

- ម្ទេស​ ១៥​ ផ្លែ​​ (ហាន់ល្អិតៗ​)

-​ ខ្ទឹម​ក្រហម​ ៥​ ដុំ​ (ហាន់ស្តេីងៗ​) 

-​ បង្គារក្រៀម​ ៣ ស្លាបព្រាបាយ 

-​ បង្គារ​ក្រៀម​(បុក​ម៉ដ្ឋ​)​ ៣ ស្លាបព្រាបាយ


#របៀបធ្វើ​

-​ លាយស្ករ​ កាពិ​ និង​ទឹកត្រី​ឱ្យ​រលាយសព្វ​ចូល​គ្នា​សឹម​ដាក់​ ម្ទេស​ ខ្ទឹម​ក្រហម​ បង្គារក្រៀម​ និង​ម្ទេស​ម៉ដ្ឋ​ កូរឱ្យ​សព្វ​ចូល​គ្នា​ល្អ​ ភ្លក់​រសជាតិ​តាម​ចំណូល​ចិត្ត​ជាការស្រេច​។ 

-​ លាង​សម្អាត​ផ្លែ​ទ្រលឹងទឹង​ឱ្យ​ស្អាត​ កាត់​ក្បាល​កាត់​កន្ទុយ​ចេញ​ រួច​រៀបចំ​ដាក់​ចាន​សម្រាប់​ទទួល​ ទទួល​ទាន​ជាមួយ​ទឹក​កាពិ​ឆ្ងាញ់​ពិសា​។ ទឹក​កាពិ​នេះ​អាច​ទទួល​ទាន​ជាមួយ​ម្ជូរ​គ្រប់​មុខ​។ 


អ្នក​ស្រី​ សុគន្ធារី

Comments