ឆាគ្រឿងឆ្អឹងជំនីរខ្ចី

tikchhang

របៀបធ្វើ ឆាគ្រឿងឆ្អឹងជំនីរខ្ចី

-----------------

#គ្រឿងផ្សំ

- ឆ្អឹងជំនីរខ្ចី 600 ក្រាម (កាតជាដុំតូចថ្មម)

- ត្របចង្កោម 300 ក្រាម

- ស្លឹកក្រូចសើច ៥ សន្លឹក 

- ស្លឹកជីនាងវង តាមការចង់បាន 

- ម្ទេសក្រហម ៧ ផ្លែ (ហាន់ជាពីរៗ)

- គ្រឿងខ្មែរបុក(គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស) ២ស្លាបព្រាបាយ 

- ស្ករត្នោត ២ស្លាបព្រាបាយ 

- ទឹកត្រី ៣ស្លាបព្រាបាយ 

- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ

- ខ្ទិះដូង ១ កូនចានចង្កឹះ

- ប្រេងឆា ២ ស្លាបព្រាបាយ


#របៀបធ្វើ

- ដាំខ្ទះដាក់ប្រេងឆាឲ្យក្តៅ ដាក់គ្រឿងខ្មែរចូលឆាឲ្យឈ្ងុយ សឹមដាក់ឆ្អឹងជំនីរចូលឆាឲ្យសព្វល្អទុកឲ្យចេញទឹកបន្តិច។ 

- បន្ទាប់មកដាក់ស្ករ ទឹកត្រី ម្សៅស៊ុប ខ្ទិះដូងឆាឲ្យសព្វទុកឲ្យសាច់ឆ្អិនស្ងួតទឹកបន្តិច សឹមដាក់ត្របចង្កោមចូលឆាឲ្យសព្វ។ 

- ពេលត្របឆ្អិន បន្ថែមស្លឹកក្រូចសើច ស្លឹកជី និងម្ទេសចូលឆា៣-៤ត្រឡប់ជាការស្រេច៕


អ្នកស្រី សុគន្ធារី

Comments