(វ៉ាស៊ីនតោន)៖ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់នាថ្ងៃអាទិត្យថា កងទ័ពអាមេរិកចំនួន ៣នាក់ បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា យោធាអាមេរិកទាំង ៣រូបខាងលើ ត្រូវបានសម្លាប់នៅក្នុងសកម្មភាពប្រយុទ្ធផ្ទាល់ នៅលើសមរភូមិ ខណៈការបាត់បង់ និងការរងរបួសនេះ គឺជាផ្នែកមួយនៃយុទ្ធនាការយោធាដ៏ក្តៅគគុករបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានឈ្មោះកូដថា «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) សំដៅវាយលុកទៅលើសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់៕


