
ការដំឡើងពន្ធនាំចូលអាចមានផលប៉ះពាល់ធំដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅពេលដែលប្រទេសដទៃមិនអនុវត្តដូចគ្នា។ បើយើងដំឡើងពន្ធខ្ពស់ ខណៈដែលប្រទេសដទៃនៅតែរក្សាពន្ធទាប វាអាចធ្វើឱ្យផលិតផលកម្ពុជាបាត់បង់គុណសម្បត្តិប្រកួតប្រជែង ហើយប៉ះពាល់ដល់សហគ្រាសនាំចេញ។
ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន
សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើ៤ជំនួយខាងក្រោម៖
1. សំណង់: ស្ងប់ស្ងាត់ជាង៥ឆ្នាំ។
2. ទេសចរណ៍ : មានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនវិបត្តិ COVID-19។ ចំណូលពីសំបុត្រទស្សនាប្រាសាទឆ្នាំ២០២៤មិនទាន់ដល់១០០លានដុល្លារដូចឆ្នាំ២០១៩។
3. កសិកម្ម កៅស៊ូនិងចន្ទី: បានថ្លៃ ប៉ុន្តែផលិតភាពទាប ហើយស្រូវមិនទាន់មានស្ថេរភាព។
4. ឧស្សាហកម្មនាំចេញ: ភាគច្រើនជាផលិតផលវាយនភ័ណ្ឌ (ដូចជាកាត់ដេរ) ដែលងាយរងផលប៉ះពាល់ពីការផ្លាស់ប្តូរពន្ធនិងតម្រូវការពិភពលោក។
បើពន្ធនាំចូលកើនខ្ពស់ វាអាចប៉ះពាល់ដល់៖
- សហគ្រាសកាត់ដេរ ដែលត្រូវការវត្ថុធាតុដើមនាំចូល។
- អ្នកប្រកបរបរលក់រាយ ដែលពឹងផ្អែកលើទំនិញនាំចូល។
- អ្នកប្រើប្រាស់ ថ្លៃទំនិញប្រចាំថ្ងៃអាចកើនឡើង។
តើយើងអាចធ្វើអ្វីបាន?
ដើម្បីកាត់បន្ថយហានិភ័យ យើងត្រូវ៖
- ពង្រឹងផលិតកម្មក្នុងស្រុក: កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល។
- វិនិយោគលើអប់រំនិងជំនាញ: ដើម្បីបង្កើតកម្លាំងពលកម្មដែលមានគុណភាព។
- ពង្រីកទីផ្សារនាំចេញ: កាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ។
ជាពិសេស យើងត្រូវជំរុញឱ្យកូនៗរៀនឲ្យបានខ្ពស់ ព្រោះការងារដែលមានប្រាក់ខែ២០០០ដុល្លារក្នុង១ខែ អាចជួយដោះស្រាយបញ្ហាគ្រួសារបានលឿនជាងការងារដែលមានប្រាក់ខែត្រឹម២០០-៣០០ដុល្លារ។
ការដំឡើងពន្ធអាចជាឧបសគ្គ ប៉ុន្តែក៏អាចជាឱកាសឱ្យកម្ពុជាពង្រឹងសមត្ថភាពផលិតកម្ម និងកាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស។ ប្រជាពលរដ្ឋអាចចូលរួមដោយការគាំទ្រផលិតផលក្នុងស្រុក និងវិនិយោគលើអប់រំដើម្បីបង្កើតអនាគតមានស្ថេរភាព។
យើងម្នាក់ៗអាចចាប់ផ្តើមពីខ្លួនឯង ដោយការប្រឹងប្រែង និងជំរុញកូនៗឱ្យរៀនឲ្យបានខ្ពស់ ដើម្បីជៀសវាងវដ្តភាពខ្សោយនៃការរស់នៅដែលពឹងផ្អែកតែលើប្រាក់ចំណូលទាប។


