សេដ្ឋកិច្ចកម្ពុជាអំពីសាំងPTT


មានបងប្អូនខ្លះបានយល់ច្រឡំអំពីក្រុមហ៊ុន​ PTT ដោយបានគិតថា​ PTT គ្រាន់តែជាក្រុមហ៊ុនលក់សាំងតែមួយមុខ នេះគឺខុសហេីយ ការពិត​ PTT ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលថៃមិនត្រឹមតែជាស្ថានីយ៍ប្រេងឥន្ទនៈតែប៉ុណ្ណោះទេ​ តែ PTT ក៏ជាក្រុមហ៊ុនដ៏ធំមួយដែលមានតម្លៃ​ រាប់សិបពាន់លានដុល្លារ ដែលបានលក់ប្រេងឥន្ទនៈចម្រាញ់មកឱ្យកម្ពុជាផងដែរ ប្រេងឥន្ទនៈចម្រាញ់នេះគឺគេយកវាទៅចម្រាញ់ឱ្យចេញទៅជា​ ប្រេងម៉ាស៊ូត​, ប្រេងសាំង​, សាំងចាក់យន្ដហោះ​, ប្រេងឡាន, ប្រេងម៉ូតូ៕ល៕ អ្វីដែលបងប្អូនមិនដឹងគឺថា​ ប្រទេសកម្ពុជាគឺពឹងទៅលេីក្រុមហ៊ុន PTT ចង់ 60% ក្នុងការទិញពពួកប្រេងទាំងអស់ហ្នឹង កាលពីឆ្នាំ 2023 កម្ពុជាបានទិញពី PTT ចំនួន 1700​ លានដុល្លារ​ បេីទិញពីវៀតណាមវិញគឺត្រឹមតែ 672​ លានដុល្លារតែប៉ុណ្ណោះ ម្យ៉ាងទៀតបងប្អូនខ្លះប្រហែលជាមិនដឹងទេ​ថា​ សូម្បីតែក្រុមហ៊ុនសាំង​ តេលា​ តូតាល់​ កាល់តិច៕ល៕​ ក៏បានទិញប្រេងពីប្រទេសថៃដែរ​ ប៉ុន្តែមិនទាំងស្រុងទេ តេីទាំងអស់នេះមានន័យដូចម្ដេច? គឺមានន័យថា ប្រទេសកម្ពុជាគឺបានពឹងទៅលេីប្រទេសថៃ (ក្រុមហ៊ុន PTT) ស្ទេីតែទាំងស្រុងហេីយ​ ដែលវាលេីសប្រហែលជា​ 50% គ្រាន់តែក្នុងរយៈពេលបួនខែនៅក្នុងឆ្នាំនេះ​ គឺថាកម្ពុជាបានទិញប្រេងពីថៃចង់ 1000​ លានដុល្លារបាត់ទៅហេីយ​ ដូច្នេះបេីសរុបមួយឆ្នាំពេញគឺប្រហែលជាអាចចូល 4000​ លានដុល្លារផងក៏មិនដឹង តេីកម្ពុជាអាចទិញប្រេងពីប្រទេសផ្សេងបានដែរឬទេ? ចម្លេីយគឺបាន​ ប៉ុន្តែគ្រាន់តែវានឹងមានតម្លៃថ្លៃជាងច្រេីន​ ហេតុផលដែលទិញពីថៃ​ និង​ វៀតណាម​ គឺថាវាទទួលបានតម្លៃថោកជាង​ដោយសារតែប្រទេសទាំងពីរហ្នឹងវានៅជិតកម្ពុជាជាងគេ​ បេីទិញពីប្រទេសដទៃទៀតដែលនៅឆ្ងាយជាងគឺថាតម្លៃដឹកជញ្ជូនវាថ្លៃខ្លាំង ប្រសិនបេីប្រទេសកម្ពុជាចង់បញ្ឈប់ក្នុងការទិញប្រេងទាំងអស់ហ្នឹងពីប្រទេសថៃ​ និង​ ប្រទេសវៀតណាមបន្តទៀត​ នោះទាល់តែកម្ពុជាមានរោងចក្រចម្រាញ់ប្រេងជារបស់ខ្លួនឯងនៅក្នុងប្រទេស​ បន្ទាប់ពីមានរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរួចហេីយ​ គឺថាកម្ពុជាត្រូវការទិញតែប្រេងឆៅតែប៉ុណ្ណោះ ខ្ញុំផុសនេះគ្រាន់តែចង់ឱ្យបងប្អូនបានគិតពិចារណាតែប៉ុណ្ណោះ​ ឱ្យបងប្អូនបានយល់ដឹងអំពីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា 
Kanitha 

Comments