ខ្ញុំមិនរើសពេកទេ តែខ្ញុំកំពុងរងចាំនរណាម្នាក់ដែលមានន័យពិតប្រាកដក្នុងជីវិត


«ពេលណាអ្នកនឹងរៀបការ?»

សំណួរដែលមិនដាច់ពីត្រចៀកស្ត្រីជាច្រើន ក្នុងនោះមានខ្ញុំផងដែរ។

ពាក្យនិយាយពីរឿងរៀបការ មិនមែនគ្រាន់តែជាសំណួរ ទេប៉ុន្តែវាបំប៉នជាមួយនឹងការបង្អាប់ បន្លាច រិះគន់។

មនុស្សជាច្រើនប្រាប់ខ្ញុំថា កុំរើសពេកណា កុំចាំដល់ចាស់ គ្មានអ្នកយក។ ខ្ញុំសើចបន្តិច ហើយគិតថា បើស្នេហាស្ថិតលើសម្ផស្ស និងវ័យវស្សា វាជាស្នេហាដែលខ្សោយខ្លាំងណាស់។

ខ្ញុំមិនប្រឆាំងនឹងការរៀបការទេ តែខ្ញុំមិនចង់រៀបការដោយសារតែសម្ពាធសង្គម។ ខ្ញុំចង់ឲ្យការរៀបការកើតឡើងនៅពេលដែលខ្ញុំបានជួបនរណាម្នាក់ ដែលអាចកាន់ដៃគ្នាជាមួយខ្ញុំ តាមផ្លូវជីវិតគ្រប់រដូវកាល គ្រប់កាលៈទេសៈ។ មិនមែនត្រឹមតែជាគូទេ ប៉ុន្តែជាដៃគូផ្លូវជីវិត។

មនុស្សស្រីមិនគួរតែត្រូវទាមទារឱ្យរៀបការតាមអាយុ។ មនុស្សស្រីក៏អាចសម្រេចនូវអ្វីដែលនាងចង់បាន ដោយគ្មានការចាំបាច់ស្ថិតនៅក្រោមនីតិវិធីរចនាសម្ព័ន្ធបុរាណ។

ជីវិតម្នាក់ឯងមិនមែនជាបញ្ហាទេ។ វាជាឱកាសក្នុងការរស់ដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ដោយគ្មានការបោះបង់ខ្លួនឯង។ ហើយជីវិតគូក៏មិនមែនជាការធានាសុភមង្គល។ មនុស្សគ្រប់រូបគឺមានផ្លូវជីវិតផ្ទាល់ខ្លួន ដែលគ្មាននរណាអាចទាយដឹងច្បាស់ពីវាថាអនាគតនឹងកើតអ្វីឡើង។

មិនថាមានគូឬអត់គូ ក៏អ្វីដែលសំខាន់បំផុត គឺការសុខចិត្តនឹងជីវិតរបស់ខ្លួន។

សុខរបស់អ្នកមួយចំនួនបានមកពីដៃគូ ឯសុខរបស់មនុស្សខ្លះទៀត មកពីការថែរក្សាខ្លួនឯងដោយសិទ្ធិសេរី និងក្តីជឿចំពោះអនាគត។

ចង់ប្រាប់អ្នកណាទាំងអស់ថា – មនុស្សស្រីមិនមែនកើតមកដើម្បីរៀបការ និងបំពេញតួនាទីតាមរចនាសម្ព័ន្ធបុរាណនោះទេ។ មនុស្សស្រីកើតមកដើម្បីរស់ជីវិតរបស់នាង ដោយមានសិទ្ធិជ្រើសរើសសុភមង្គលរបស់ខ្លួន។

#frimoon#

Comments