លាយបញ្ជូលគ្នា


ពណ៌ចម្រុះនៃផ្កា ឬ ពណ៌ចម្រុះនៃផ្នត់គំនិតមនុស្សយើង វាប្រៀបដូចជាខ្សែជីវិតរបស់មនុស្សយើងដូចគ្នា ។


នៅក្នុងឆាកជីវិតមនុស្សយើងគ្រប់រូប ពេលខ្លះ យើងសម្តែងជាតួអង្គកំសត់ លំបាកវេទនា...។ ពេលខ្លះ យើងសម្តែងជាតួអង្គសប្បាយរីករាយ... ។ នេះហើយជាសាច់រឿងជីវិតវាមានរឿងចម្រុះលាយបញ្ជូលគ្នា ទម្រាំតែយើងចេះគិតពិចារណា ថ្លឹងថ្លែង ដើម្បីផ្តល់ឳកាសឲ្យខ្លួនឯងអាចសម្រេចចិត្តធ្វើអ្វីមួយទទួលបានភាពជោគជ័យ ។ ប៉ុន្តែ ពុំមែនមនុស្សគ្រប់គ្នា សុទ្ធតែចេះយកសាច់រឿងជីវិតដែលចម្រុះរបស់ខ្លួនធ្លាប់បានឆ្លងកាត់មកគិតពិចារណាទេ ។ ទើបបានជាមនុស្សមួយចំនួននៅតែរស់នៅលំបាក គ្មានក្តីសង្ឃឹម គ្មានទីពឹង គ្មានកម្លាំងជំរុញពីខាងក្នុងចិត្ត ដើម្បីផ្លាស់ប្តូរជីវិតបាន ។ ម្ល៉ោះហើយ យើងគួរយកភាពចម្រុះនៃបញ្ហាជីវិតដែលយើងធ្លាប់ឆ្លងកាត់ មកសញ្ជឹងគិតពិចារណា ។

បើមនុស្សយើងយករឿងរ៉ាវដែលយើងបានជួបមកសញ្ចឹងគិត ពេលនោះហើយ ដែលមនុស្សយើងអាចរកឃើញគន្លឹះដោះស្រាយបញ្ហាក្នុងជីវិតបាន ហើយមនុស្សយើងនឹង មិនរស់នៅក្នុងសម្ពាធជីវិតបន្តទៀតឡើយ ។


Comments