កុំទាន់អាលគិតរឿងជោគជ័យ ធ្វើរឿងទាំងអស់នេះឱ្យបានសិនទៅ

កុំទាន់អាលគិតរឿងជោគជ័យ ធ្វើរឿងទាំងអស់នេះឱ្យបានសិនទៅ

1- ធ្វើខុសដឹងកំហុស មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ

2- មិនខ្វល់ពីការវាយតម្លៃឥតបានការរបស់អ្នកដទៃ

3- អ្វីដែលហួសហើយ មិនសួរដេញដោល នាំតែខាតអារម្មណ៍ទេ

4- ចេះលួងចិត្តខ្លួនឯង រឿងធំប៉ុនណា ក៏គេងលក់បាយឆ្ងាញ់ដែរ

5- រឿងអ្វីក៏ដោយ ឱ្យតែមិនប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនឯង មិនចាំបាច់ទៅប្រកែកយកឈ្នះចាញ់នោះឡើយ

6- មិនសរសើរ មិនច្រណែនពីភាពជោគជ័យរបស់អ្នកដទៃឡើយ យកចិត្តទុកដាក់តែទៅលើការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះ

7- បង្កើតសមត្ថភាពខ្លួនឯង មិនពឹងពាក់ទៅលើអ្នកដទៃ

8- មានវិន័យ និងគោលការណ៍ខ្លួនឯង មិនចេះតែតាមគេតាមឯងនោះទេ

9- មិនចំណាយពេលសូម្បីមួយវិនាទីទៅកែប្រែអ្នកណាទាំងអស់ កែប្រែតែខ្លួនឯងទៅបានហើយ

10- គិត ហើយធ្វើ មិនស្ទាក់ស្ទើរ មិនអូសបន្លាយពេលវេលា។


Comments