“ពីថ្ងៃនេះទៅ ត្រូវចេះហាត់ពត់លុតដំខ្លួនឯង” 📌
១- ហៅគេថា “បង” មិនមែនទាល់តែគេបងយើងទេ គឺជាការបង្ហាញនូវការគោរពមុន
២- ពេលមកយឺត សុំទោសគេ អរគុណគេដែលរង់ចាំ ហើយពិន័យខ្លួនឯង ៣ កែវ
៣- ជជែកជាមួយគេ កុំនិយាយតែពីខ្លួនឯង និយាយអ្វីដែលមានប្រយោជន៍ដល់គេ
៤- បើសិនជាមានរឿងមួយក្នុងចិត្ត មិនដឹងថាគួរនិយាយ ឬ មិននិយាយទេ កុំនិយាយ!
៥- ជួបមនុស្សម្នាក់ ស្គាល់មុខតែមិនចាំឈ្មោះ ក៏ត្រូវញញឹម ងក់ក្បាលដាក់គេដែរ
៦- ឆាតទៅគេពីរដង គេឃើញហើយមិនតប លុបសារចោលទៅ ហើយឈប់ឆាតទៅគេទៀត
៧- មិនពេញចិត្តអ្នកណាម្នាក់ធ្វើធម្មតាទៅបានហើយ និយាយធម្មតា សើចធម្មតា ទឹកមុខធម្មតា
៨- ពេលគេជល់ស្រា ចាប់ដៃ មិនត្រូវអង្គុយស្វាគមន៍គេទេ ត្រូវក្រោកឈរឡើង ហើយស្វាគមន៍គេដៃពីរ។



