"គ្មានទេ ! ពេលវេលាល្អឥតខ្ចោះ"
ពេលវេលា ពិតជាដើរលឿនណាស់ រាល់វិនាទី រាល់នាទី រាល់ម៉ោង រាល់ថ្ងៃ សុទ្ធតែអាចកែច្នៃជីវិតយើងឲ្យក្លាយទៅជាអ្វីមួយក៏បានដែរ ។ តែបើយើងមិនបានចាប់អារម្មណ៍លើការគ្រប់គ្រងពេលវេលាឲ្យបានល្អទេ វាស្មើនឹង យើងមិនដែលចាប់អារម្មណ៍ក្នុងការគ្រប់គ្រងជីវិតរបស់ខ្លួនឯងដូចគ្នា ។
ពេលវេលា បាននាំមកនូវឳកាសល្អៗផ្តល់ឲ្យជីវិតយើង ធ្វើការសម្រេចចិត្ត ដើម្បីផ្លាស់ប្តូរ ហើយឳកាសល្អៗ ក៏មិនមានច្រើនដែរ ។
បើយើងរវល់តែរង់ចាំពេលវេលាដែលសាកសមបំផុតមកដល់ ដើម្បីធ្វើរឿងដែលយើងចង់ធ្វើ ឲ្យវាល្អឥតខ្ចោះ វាមិនមាននោះឡើយ ។ វាប្រហែលជាអាចធ្វើឲ្យយើងមានអារម្មណ៍ថា សោកស្តាយជារៀងរហូត ដែលចាយពេលវេលា ដើម្បីរង់ចាំ តែមិនចាយពេល ដើម្បីចាប់ផ្តើមធ្វើអ្វីសោះ ។
ជីវិតនេះ ផ្តល់ឳកាសឲ្យយើងហ៊ានសាកល្បង តែបើយើងទុកឲ្យពេលវេលាកន្លងហួសម្តងហើយម្តងទៀត យើងនឹង បាត់បង់ គឺបាត់បង់ឳកាសក្នុងការផ្លាស់ប្តូរជីវិតទៅដល់អ្វីដែលយើងប្រាថ្នា ។



