“5 ឆ្នាំក្រោយយើងក្លាយជាមនុស្សបែបណា អាស្រ័យទៅនឹងមនុស្ស 3 នាក់ដែលនៅជិតអ្នកបំផុត”
តម្លៃរបស់អ្នកស្មើនឹងតម្លៃជាមធ្យមនៃមនុស្ស 5 នាក់ដែលអ្នករាប់បាន មានន័យថាអ្នកនៅក្បែរមនុស្សបែបណាប្រហែលជាអាចនឹងក្លាយជាមនុស្សបែបនោះ។ ស្តាប់ឱ្យបានច្បាស់ត្រង់ចំណុចនេះ ខ្ញុំនិយាយថា ប្រហែលជាអាចនឹងក្លាយជាមនុស្សបែបនោះ តែមិនមានន័យថា 100% នោះទេ។
អ្នកអាចមានសិទ្ធិជ្រើសរើសជីវិតដែលយើងចង់បាន។ បើយើងនៅតែបែបនេះវាអត់ខុសទេ វាជាជម្រើស តែយើងចង់បានល្អជាងនេះ ចង់បានស្រួលជាងនេះ ចង់បានមានជាងនេះ។ នោះអ្នកត្រូវតែខំ នៅក្បែរមនុស្សជោគជ័យ រៀនពីគេ មើលគេ សួរយោបល់ពីគេ។ ជៀសឱ្យឆ្ងាយពីមនុស្សដែលនាំតែរឿងឱ្យអ្នក គិតតែអវិជ្ជមានចំពោះអ្នក និងមិនឱ្យតម្លៃអ្នក។ នៅក្បែរមនុស្សដែលមានថាមពល មនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកម្លាំង។ ហ្នឹងហើយគេហៅថា អ្នកមានគុណ។



