ព្រោះពាក្យថាប្តីប្រពន្ធ!

wutthi


👱🏻‍♂️ មនុស្សប្រុស អោយប្រពន្ធជាអ្នកទុកលុយ មិនមែនមានន័យថាគេអន់ ខ្លាចប្រពន្ធ រឺងប់ងល់នឹងប្រពន្ធងើបមិនរួចនោះឡើយ ផ្ទុយទៅវិញ ព្រោះការស្រលាញ់ ទុកចិត្ត នឹងបង្ហាញពីទំនួលខុសត្រូវ លើជីវិតមនុស្សស្រីម្នាក់ ដែលព្រមរស់នៅជាមួយគេ។


👩🏻‍🦰 មនុស្សស្រី យកលុយប្តី មិនមែនសុទ្ធតែដើម្បីបំពេញចំណង់ រឺអាត្មានិយមខ្លួនឯង ប៉ុន្តែ ក្នុងនាមជាប្រពន្ធ ជាម្តាយ នាងត្រូវគ្រប់គ្រងលុយទាំងនោះ ដើម្បីប្តី ដើម្បីកូន ដើម្បីការរស់នៅប្រចាំថ្ងៃ និងដើម្បីផែនការណ៍នាពេលអនាគត។


សាកធ្វើជាមនុស្សស្រី អ្នកនឹងដឹងហើយ ថាកាលនៅលីវ ចាយលុយតាមចិត្ត ២៤ម៉ោង ប៉ុន្តែក្រោយមានគ្រួសារ ពេលចង់ទិញអី ស្រលាញ់ខ្លាំងប៉ុនណា តែពេលនឹកឃើញដល់តម្រូវការរបស់កូន ការប្រឹងប្រែងរបស់ប្តី នាងក៏លែងចង់បានអ្វីក្រៅពីស្នាមញញឹមគ្រួសារ។


បើគ្រាន់តែយកគេមក ហើយអោយលុយប្រចាំថ្ងៃ សូម្បីស្ករប៊ីចេង ក៏ត្រូវសុំពីប្តីដែរនោះ អ្នកជាកំពូលប្រុសហើយ អ្នកមិនមែនជាប្តីនាងទេ អ្នកកំពុងដើរតួធ្វើជាឪពុកនាងហើយ។


ទោះរកលុយខ្លួនឯងបានច្រើនប៉ុនណា ក៏ត្រូវការយកលុយពីប្តី ព្រោះហេតុអ្វី ដឹងទេ? ព្រោះពាក្យថាប្តីប្រពន្ធ!

Comments