ពេលខ្ញុំនៅអ្នកមិនចេះថែ

wutthi


ពេលខ្ញុំនៅអ្នកមិនចេះថែ

អត់អត់ក្បែរអ្នកកុំស្ដាយខ្ញុំ

ថែខ្លួនផងអូនអើយកុំយំ

សូមមាសមុំនៅនឹងគេចុះ។


បើអូនគិតថាគេនោះល្អ

សូមបន្តអូនកុំស្រណោះ

បងសូមជូនពឲ្យគេស្មោះ

ពេលនេះបងអស់អាល័យហើយ។


បងទ្រាំឃើញអូនសាសងគ្នា

ចិត្តបងគ្រាំគ្រាឥតមានស្បើយ

ពេលបងចាកចេញកុំស្ដាយឡើយ

បងសូមលាហើយលាទៅឆ្ងាយ។


គេល្អជាងបងអូនយកចុះ

សង្ឃឹមគេស្មោះនិងឆោមឆាយ

សង្ឃឹមថាអូនសុខសប្បាយ

បងឃ្លាតកាយមិនត្រឡប់ទេ។

Comments