ប្ដីប្រពន្ធត្រូវតែមានទំនុកចិត្តនឹងគ្នាទៅវិញទៅមក

wutthi


ប្រពន្ធជះភ្លើង ប្ដីត្រូវជះទឹក

ទើបមិនវរវឹក នៅក្នុងគ្រួសារ។

ភ្លើងទាំងអស់គ្នា ពិតជាប្រេះឆា

ចេះរោលឱរា គ្រួសារខ្ចាត់ខ្ចាយ។

មេត្តាអត់ធន់ ទើបមិនអន្តរាយ

ចេះគិតវែងឆ្ងាយ គំនិតចាស់ទុំ។

បើខឹងឆាប់បាត់ កុំឆេះក្ដៅងំ

ទើបបានជួបជុំ រហួតដល់ចាស់។

Comments