កើតមកជាមនុស្សស្រី

wutthi


កើតមកជាស្រី លះបង់ព្រោះប្ដី ទាំងកាយទាំងចិត្ត

លះបង់ព្រោះកូន លះបង់ជីវិត គួរឲ្យអាណិត

ដល់មនុស្សស្រី។

នាងគួរអាណិត បើយើងចេះគិត និងដឹងយល់ន័យ

ខ្លះគិតមិនដល់ បែរមើលងាយស្រី ពិសេសលោកប្ដី

មួយចំនួនខ្លះ។

មួយជីវិតស្រី លះបង់ព្រោះប្ដី កាត់កេរ្ដិ៍កាត់ខ្មាស

លះបង់ព្រោះកូន សូមគិតឲ្យច្បាស់ នាងលំបាកណាស់

ប្រុសធ្វើមិនបាន។

Comments