
ប៉ាប៉ាស៊ូបានណាកូនសម្លាញ់ប៉ា!
ប៉ាប៉ាមិនមែនជាមនុស្សល្បីល្បាញ ឬមានឋានៈខ្ពង់ខ្ពស់ទេ ប៉ុន្តែប៉ាប៉ាស៊ូបាន លះបង់បាន អត់ធ្មត់ ព្យាយាមបានឲ្យតែកូនៗបានសុខ បានល្អ មានអនាគតត្រចះត្រចង់។ ប៉ាបានចំណាយជីវិតដើម្បីសុភមង្គលនៃគ្រួសារ ការលះបង់របស់ប៉ា គឺជាគន្លងផ្លូវដែលប៉ាធ្វើឲ្យកូនៗប៉ាអាចដើរទៅរកអនាគតបាន។ ប៉ាធ្វើការខ្លាំងជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការនៃគ្រួសារ ខណៈពេលដែលប៉ាមិនដែលបង្ហាញភាពនឿយហត់នឿយណាយឬការតក់ស្លុតសោះឡើយ។ ភាពអត់ធ្មត់ ការប្រឈមមុខនឹងឧបសគ្គ និងការព្យាយាមរបស់ប៉ាគឺជាសៀវភៅមួយដែលកូនៗគួររៀនសូត្រពីចំណុចល្អៗរៀងរាល់ថ្ងៃបានណាកូន។ ប៉ាប៉ាបានបង្រៀនកូនៗអំពីតម្លៃនៃការប្រកាន់ខ្ជាប់លើក្តីស្រមៃ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។ ទោះបីប៉ាប៉ាមិនមែនជាវីរៈបុរសប៉ុន្តែប៉ាមានបេះដូងដ៏រឹងមាំ និងចិត្តដ៏អស្ចារ្យសម្រាប់កូនៗទាំងអស់គ្នា៕


