
ធ្វើឲ្យឆ្អែតចិត្ត លែងខ្វល់លែងគិត ព្រោះទ្រាំលែងបាន
មានតែដើរចេញ ទើបខ្ញុំសុខប្រាណ អត់ធន់ប៉ុន្មាន
ទ្រាំមកយូរឆ្នាំ
ខ្ញុំឆ្អែតចិត្តណាស់ ទង្វើប្ដីខ្លះ បើនៅរងកម្ម
ខុសរឿងដដែល មើលទៅវាសាំ ខ្ញុំមិននៅចាំ
ព្រោះគ្រាំកាយចិត្ត
មានតែដើរចេញ ទើបខ្ញុំចំណេញ សេរីភាពពិត
ដើរចេញពីគុក លាភពងងឹត បើនៅអាណិត
ជីវិតទុក្ខភ័យ
បើនៅអាណិត ជួបរឿងខកចិត្ត ធ្វើបាបចិត្តស្រី
មានតែដើរចេញ សាងជីវិតថ្មី នៅនាំរីងរៃ
ជាស្រីមានកម្ម


